close
chat
phone
help_outline

អគ្គិសនីកម្ពុជាបាននាំយកថវិកាចំនួន​ 124,000,000រៀល ប្រគល់ជូន​ គណៈកម្មការជាតិប្រយុទ្ធនឹង ជំងឺកូវីដ-១៩ (Covid-19)​

ថ្ងៃទី ០៥ ខែ មីនា ឆ្នាំ ២០២១

ឯកឧត្តម​ អេង​ គន្ធា​ អគ្គនាយករងអគ្គិសនីកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ កែវ​ រតនៈ​ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា​ រួមនិងថ្នាក់ដឹកនាំ​ និងយុវជនអគ្គិសនីកម្ពុជា​ បាននាំយកថវិកាចំនួន​ 124,000,000 រៀល ដែលជា ការចូលរួមបរិច្ចាគតាមការស្ម័គ្រចិត្ត របស់ថ្នាក់ដឹកនាំ​ និងនិយោជិត-កម្មករទាំងអស់​ នៃ​អគ្គិសនីកម្ពុជាទូទាំងប្រទេស ប្រគល់ជូន​ គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ (Covid-19)​ ដែលតំណាងដោយ​ ​ឯកឧត្តម សេង​ ទៀង​ នាយករងខុទ្ទការល័យ សម្តេចតេជោ​ ហ៊ុន​ សែន នៅទីស្តីការគណរដ្ឋមន្ត្រី ដើម្បីរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធនឹងជំងឺឆ្លង កូវីដ-១៩​ (COVID-19) ក៏ដូចជាឆ្លុះបញ្ចាំងនូវកម្លាំងមហាសាមគ្គីជាតិខ្មែរប្រកបដោយទឹកចិត្តសប្បុរសធម៌ ចេះជួយ ចែករំលែកក្នុងគ្រាលំបាកក្រោមដំបូលសន្តិភាពដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជា នាយករដ្ឋមន្ត្រី ដែលជាអ្នកដឹកនាំប្រកបដោយការទទួលខុសត្រូវខ្ពស់លើជោគវាសនាប្រទេសជាតិ។