ព័ត៌មានអគ្គិសនីកម្ពុជា
ដោយ : ន.បច្ចេកវិទ្យាព័ត៌មាន
កម្មវិធី EDC APP ថ្មី ជាប្រតិបត្តិការតាមទូរស័ព្ទចល័តដែលអាចឱ្យ លោក-លោកស្រី ជាអតិថិជនរបស់អគ្គិសនីកម្ពុជាប្រើប្រាស់ ដើម្បីពិនិត្យព័ត៌មាន និងស្នើសុំសេវាកម្មផ្សេងៗរបស់អគ្គិសនីកម្ពុជា *មុខងារសំខាន់ៗ របស់កម្មវិធី EDC APP ថ្មី៖
• ស្នើសុំ បន្តចរន្តថ្មី និងដំឡើងកម្លាំង តាមរយៈ online
• ស្នើសុំ ប្តូរឈ្មោះ និងអាសយដ្ឋាន តាមរយៈ online
• ស្នើសុំ ទម្រង់វិក្កយបត្រឌីជីថល (Digital Bill)
• ទូទាត់ថ្លៃប្រាក់កក់ដែលបានស្នើសុំតាមរយៈ online ជាមួយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដៃគូ
• ទូទាត់ថ្លៃប្រើប្រាស់ថាមពលជាមួយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដៃគូ
• ផ្តល់ព័ត៌មានជូនអតិថិជនពី វិក្កយបត្រដែលបានបង្កើត ការផុតកំណត់លើវិក្កយបត្រ និងវិក្កយបត្រដែលបានទូទាត់រួច
• ផ្តល់ព័ត៌មានពីអគ្គិសនីកម្ពុជាដូចជា ព័ត៌មានទូទៅ-ទាន់ហេតុការណ៍ និងវិជ្ជាជីវៈ
• ពិនិត្យព័ត៌មានលម្អិតពីវិក្កយបត្រអគ្គិសនី
• តារាងតម្លៃបន្តចរន្ត បញ្ជីថ្លៃលក់អគ្គិសនី
• តារាងលេខទូរស័ព្ទទំនាក់ទំនង
• សំណួរចម្លើយអំពីអគ្គិសនីកម្ពុជា
ទាញយក Android, iOS:
http://onelink.to/27gzz4