close
chat
phone
help_outline

ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១ (GS1-F12)

ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១

ព័ត៌មានបន្ថែម៖ ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១ (GS1-F12) មូលហេតុបណ្តាលមកពីមានត្រង់ស្វូហៀរប្រេងនៅបន្ទប់ភ្លើងលេខ493 ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី (២)សង្កាត់ចតុមុខ (៣)សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេសបានធ្វើការផ្លាស់ប្តូរត្រង់ស្វូថ្មី ដើម្បីធ្វើការភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញទាំងស្រុងនៅវេលាម៉ោង០៥:៤៥នាទីព្រឹក។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន។ សូមអរគុណ

ថ្ងៃចន្ទ ៣រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤

រាជធានីភំ្នពេញ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១