close
chat
phone
help_outline

ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី២ (GS2-F5B)

ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១

ព័ត៌មានបន្ថែម៖ ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី២ (GS2-F5B) មូលហេតុបណ្តាលមកពីមានក្រុមហ៊ុនឯកជនយកអេស្ការវ៉ាទ័រកាយដីប៉ះដាច់ខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ក្រោមដី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)សង្កាត់ទន្លេបាសាក់ (២)សង្កាត់បឹងត្របែក (៣) សង្កាត់ទួលទំពូង (៤)សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន (៥)សង្កាត់បឹងកេងកង (៦)សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង (៧)សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេសបានធ្វើការពិនិត្យ ដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង១៧:៤៥នាទីល្ងាច។

អគ្គិសនីកម្ពុជាសូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន។ សូមអរគុណ
ថ្ងៃអាទិត្យ ៤កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥
រាជធានីភំ្នពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១