close
chat
phone
help_outline

ថ្នាក់ដឹកនាំអគ្គិសនីកម្ពុជា បានដឹកនាំប្រតិភូចុះសាកសួរសុខទុក្ខ វរសេនាតូចលេខ០១

ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០

ដើម្បីបន្តប្រពៃណីចុះសួរសុខទុក្ខ និងជួយឧបត្ថម្ភអង្គភាពសម្ព័ន្ធមេត្រីភាពរវាងអគ្គិសនីកម្ពុជា និងវរសេនាតូចលេខ០១ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា បានដឹកនាំប្រតិភូចុះសាកសួរសុខទុក្ខវរសេនាតូចលេខ០១ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០។

ក្នុងឱកាសដ៏ពិសេសនេះ ឯកឧត្តម កែវ រតនៈ បានពាំនាំយកនូវការសួរសុខទុក្ខ ការនឹករលឹកដ៏ជ្រាលជ្រៅ ពរជ័យសព្វសាធុការ និងការថ្លែងអំណរគុណពីសំណាក់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះនាយទាហាន និងពលទាហាន ទាំងអស់ ដែលបានការពារទឹកដីជាទីស្រលាញ់របស់យើងបានយ៉ាងខ្ជាប់ខ្ជួន។ ឯកឧត្តម កែវ រតនៈ ក៏បាននាំយកនូវអំណោយសម្ភារឧបភោគបរិភោគ និងឧបត្ថម្ភថវិកាដល់កងទ័ពក្នុងនាម សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាទីគោរពដ៏ខ្ពង់ខ្ពស់។