close
chat
phone
help_outline

ថ្នាក់ដឹកនាំអគ្គិសនីកម្ពុជាបានដឹកនាំប្រតិភូ ចុះសាកសួរសុខទុក្ខ វរសេនាតូចលេខ០១

ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១

ដើម្បីបន្តប្រពៃណីចុះ​សួរសុខទុក្ខ និង​ជួយ​ឧបត្ថម្ភអង្គភាព​​សម្ព័ន្ធមេត្រីភាព​រវាងអគ្គិសនីកម្ពុជា និងវរសេនាតូ​ច​លេខ០១ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តី​ប្រតិភូ​អមនាយករដ្ឋមន្ត្រី អគ្គនាយក​​អគ្គិសនីកម្ពុជា បានចាត់តាំង​គណៈប្រតិភូចុះ សាកសួរសុខទុក្ខវ​រសេនា​តូចលេខ០១ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១។

ក្នុងឱកាសដ៏​ពិសេសនេះ គណៈប្រតិភូ បានពាំនាំ​យកនូវការសួរសុខ​ទុក្ខ ការនឹករលឹក​ដ៏ជ្រាលជ្រៅ ពរជ័យសព្វ​សាធុការ និងការថ្លែងអំណរ​គុណពីសំណាក់ សម្តេចតេជោ​នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ជូនចំពោះ​នាយទាហាន និង​ពលទាហាន ទាំងអស់ ដែលបាន​ការពារទឹកដីជា​ទីស្រលាញ់​របស់យើង​បានយ៉ាង​ខ្ជាប់ខ្ជួន។ ឯកឧត្តម កែវ រតនៈ ក៏បាននាំយកនូវ​អំណោយ​សម្ភារ​ឧបភោគបរិភោគ និងឧបត្ថម្ភថវិកា​ដល់កងទ័ព ក្នុងនាម សម្តេចតេជោ​នាយករដ្ឋមន្ត្រី និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ជាទីគោរព​ដ៏ខ្ពង់ខ្ពស់។