No | មុនឆ្នាំ ១៩៧៥ | ឆ្នាំ ២០១១ |
---|---|---|
១. តំបន់មានការផ្គត់ផ្គង់អគ្គីសនី |
តំបន់ក្រុង៖ មានចំនួន ១១កន្លែងរួមមាន៖ ភ្នំពេញ ក្រុងព្រសីហនុ ទីរួមខេត្តកណ្ដាល កំពត តាកែវ ក្រចេះ កំពង់ចាម ស្ទឹងត្រែង សៀមរាប ពោធិសាត់ និងកំពង់ឆ្នាំង តំបន់ជនបទ៖ ពុំមានភូមិណាមានការផ្គត់ផ្គង់អគ្គីសនីនៅឡើយ |
តំបន់ក្រុង៖ ទាំង ២៤ ទីរួមខេត្ត មានការផ្គត់ផ្គង់អគ្គីសនីទាំងអស់ ក្នុងនោះអគ្គីសនីកម្ពុជាផ្គត់ផ្គង់ ១៥ ទីរួមខេត្ត តំបន់ជនបទ៖ ក្នុងចំនួនភូមិទាំងអស់ ១៤,២១០ ភូមិ ទូទាំអប្រទេស បច្ចុប្បន្ន មានភូមិចំនួន៧,០៦១ ភូមិ មានការផ្គត់ផ្គង់អគ្គីសនី(ប្រហែល៥០%) |
២. ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់អគ្គីសនី |
ខ្សែបណ្ដាញបញ្ជូន និងអនុស្ថានីយ៖ ខ្សែ ១១០ គីឡូវ៉ុល ចំនួន ១២០ គីឡូម៉ែត្រ, អនុស្ថានីយ ចំនួន ១កន្លែង និងគ្មានខ្សែបញ្ដាញ ២៣០គីឡូវ៉ុលទេ ខ្សែបណ្ដាញចែកចាយ ទូទាំងប្រទេសមានចំនួន ៣២៣ គីឡូម៉ែត្រ មានតែនៅក្នុងរាជធានីភ្នំពេញ និងទីរួមខេត្ត ១០កន្លែងទៀតប៉ុណ្ណោះ |

៣. បរិមាណអគ្គីសនីប្រើប្រាស់ |
ទូទាំងប្រទេស ១២០ លានគីឡូវ៉ាត់ម៉ោង រាជធានីភ្នំពេញ ១០៧ លានគីឡូវ៉ាត់ម៉ោង |
ទូទាំងប្រទេស ២,៤០០ លានគីឡូវ៉ាត់ម៉ោង លើសពីមុន ២០ ដង រាជធានីភ្នំពេញ ១,៥៤០ លានគីឡូវ៉ាត់ម៉ោង លើសពីមុនជាង ១៤ ដង |
៤. ប្រភពអគ្គីសនីសម្រាប់ផ្គត់ផ្គង់ |
ទូទាំងប្រទេស ប្រហែល ៦០ មេហ្កាវ៉ាត់ |
ទូទាំងប្រទេស ប្រែល ៥៧៩ មេហ្កាវ៉ាត់ (ចុងឆ្នាំ ២០០៩) ដែលក្នុងនោះមានការនាំចូលពីប្រទេសថៃនិងវៀតណាមចំនួន ២០៧ មេហ្កាវ៉ាត់ |
៥. ផលិតភាពការងាររបស់អគ្គីសនីកម្ពុជា |
បុគ្គលិកអគ្គីសនីកម្ពុជា១នាក់បំរើអតិថិជនចំនួន ២៩ នាក់ |
បុគ្គលិកអគ្គីសនីកម្ពុជា១នាក់បំរើអតិថិជនចំនួន ១៦១ នាក់ស្មើនឹងជាង ៥ ដង លើសមុន |