
អតិថិជនដែលមានសិទ្ធទទួលសេវា៖
ជនជាតិខ្មែរ
ជនជាតិបរទេស
នីតិបុគ្គល
សេចក្តីណែនាំ
ក. ករណីលំនៅដ្ឋានៈ
ក.១ ករណីម្ចាស់ផ្ទាល់
ច្បាប់ចម្លងប័ណ្ណគ្រួសារ ឬ វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ឬលិខិតផ្ទេរសិទ្ធិកាន់កាប់ ឬលិខិតបញ្ជាក់របស់ឃុំ-សង្កាត់
អត្តសញ្ញាណប័ណ្ណអ្នកស្នើសុំ ឬលិខិតបញ្ជាក់អត្តសញ្ញាណចេញដោយអាជ្ញាធរមូលដ្ឋាន
ក.២ តំណាងឈរឈ្មោះ ឬ អ្នកជួលឈរឈ្មោះ
ច្បាប់ចម្លងប័ណ្ណគ្រួសារ ឬ វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ឬលិខិតផ្ទេរសិទ្ធិ កាន់កាប់ ឬលិខិតបញ្ជាក់របស់ឃុំ-សង្កាត់
អត្តសញ្ញាណប័ណ្ណម្ចាស់ទីតាំង និង អ្នកជួល-តំណាង ឬលិខិតបញ្ជាក់អត្តសញ្ញាណចេញដោយអាជ្ញាធរមូលដ្ឋាន
កិច្ចសន្យាជួលរយៈពេលចាប់ពី ២ឆ្នាំ (ប្រថាប់ត្រាពីឃុំ សង្កាត់ ឬមេធាវី)
កិច្ចសន្យាធានាទូទាត់បំណុលពីម្ចាស់កម្មសិទ្ធិ (ប្រថាប់ត្រាពីឃុំ សង្កាត់ ឬមេធាវី)។
ខ. ករណីអង្គភាពរដ្ឋៈ
លិខិតបញ្ជាក់ការទូទាត់របស់ប្រធានស្ថាប័ន ឬប្រធានអង្គភាពស្នើសុំ
អត្តសញ្ញាណប័ណ្ណអ្នកស្នើសុំ-តំណាង
គ. ករណីប្រភេទអាជីវកម្មៈ
គ.១ ទីតាំងផ្ទាល់ខ្លួនម្ចាស់អាជីវកម្ម
ច្បាប់អនុញ្ញាតបើកអាជីវកម្ម ឬប័ណ្ណប៉ាតង់
ច្បាប់ចម្លងប័ណ្ណគ្រួសារ ឬ វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ឬលិខិតផ្ទេរសិទ្ធិកាន់កាប់ ឬលិខិតបញ្ជាក់ចេញដោយឃុំ-សង្កាត់
អត្តសញ្ញាណប័ណ្ណអ្នកស្នើសុំ។
គ.២ ទីតាំងជួលធ្វើអាជីវកម្ម
ច្បាប់អនុញ្ញាតបើកអាជីវកម្ម ឬប័ណ្ណប៉ាតង់
ច្បាប់ចម្លងប័ណ្ណគ្រួសារ ឬ វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ឬលិខិតផ្ទេរសិទ្ធិ កាន់កាប់ ឬលិខិតបញ្ជាក់ចេញដោយឃុំ-សង្កាត់
កិច្ចសន្យាជួលរយៈពេលចាប់ពី ២ឆ្នាំ (ប្រថាប់ត្រាពីឃុំ សង្កាត់ ឬមេធាវី)
លិខិតប្រគល់សិទ្ធិឈរឈ្មោះបន្តចរន្ត ភ្ជាប់មកជាមួយនូវការធានាទូទាត់បំណុលពីម្ចាស់កម្មសិទ្ធិ ដែលមានការបញ្ជាក់ពីអាជ្ញាធរឃុំសង្កាត់ ឬមេធាវី ។
អត្តសញ្ញាណប័ណ្ណអ្នកស្នើសុំ និងម្ចាស់ទីតាំង។
ឃ. ដាក់ពាក្យបន្តបន្ទប់ជួល
ប្លង់កម្មសិទ្ធិឬលិខិតផ្ទេរសិទ្ធិ
អត្តសញ្ញាណប័ណ្ណ
កិច្ចសន្យាធានាទូទាត់បំណុលពីម្ចាស់កម្មសិទ្ធិ។
ដំណើរការផ្តល់សេវា
សេវាទទួលប្រាក់ថ្លៃប្រើប្រាស់ចរន្តអគ្គិសនីនៅក្នុងរាជធានីភ្នំពេញ អតិថិជន អាចបង់តាមបញ្ជរបេឡានៃសាខាអគ្គិសនីកម្ពុជាដំណើរការ៖
ថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ ពីម៉ោង ៧:៣០ព្រឹកដល់ម៉ោង ១៦:០០ រសៀល
ថ្ងៃសៅរ៍ ពីម៉ោង ៧:៣០ ព្រឹកដល់ ១០:០០ព្រឹក (នៅរាជធានីភ្នំពេញ)
អគ្គិសនីកម្ពុជាមិនទទួលប្រាក់ក្នុងថ្ងៃឈប់សំរាក និងថ្ងៃបុណ្យជាតិផ្សេងៗទេ
កែប្រែចុងក្រោយ ៖ ថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០២០