close
chat
phone
help_outline

ស្ថាប័ន

I- ការវិវត្តន៍របស់អគ្គិសនីកម្ពុជា  

អគ្គិសនីមានវត្តមាននៅប្រទេសកម្ពុជាក្នុងឆ្នាំ១៩០៦។ មុនខែតុលា ឆ្នាំ១៩៥៨ ថាមពលអគ្គិសនី និងការប្រើប្រាស់សម្រាប់បំភ្លឺផ្សេងៗនៅប្រទេសកម្ពុជា ត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុនឯកជនចំនួន ០៣ ៖

- ក្រុមហ៊ុនទឹក និងអគ្គិសនី Compagnie des Eaux et Electricit é ហៅកាត់ថា CEE

- Union Electrique d'Indochine ហៅកាត់ថា UNEDI

- ក្រុមហ៊ុនអគ្គិសនីបារាំង-ខែ្មរ Compagnie Franco-Khmer d'Electricit é ហៅកាត់ថា CFKE

ក្រុមហ៊ុនទឹក និងអគ្គិសនី (CEE) បានបម្រើសេវាអគ្គិសនីយ៉ាងធំនៅតំបន់ទីក្រុងភ្នំពេញ។ សហព័ន្ធអគ្គិសនី ឥណ្ឌូចិន (UNEDI) ទទួលខុសត្រូវគ្រប់បណ្តាខេត្តផ្សេងៗទាំងអស់ លើកលែងតែខេត្តបាត់ដំបង ដែលត្រូវបានផ្គត់ផ្គង់អគ្គិសនីដោយក្រុមហ៊ុនអគ្គិសនីបារាំង-ខែ្មរ (CFKE)

យោងតាមក្រឹត្យលេខ ៦៦៥ -NS ចុះថៃ្ងទី១០ ខែតុលា ឆ្នាំ១៩៥៨ ក្រុមហ៊ុនចំនួនពីរគឺ ក្រុមហ៊ុនទឹក និងអគ្គិសនី (CEE) និងសហព័ន្ធអគ្គិសនីឥណ្ឌូចិន (UNEDI) បានបញ្ចូលគា្នជាក្រុមហ៊ុនតែមួយ ដោយដាក់ឈ្មោះថា  អគ្គិសនីកម្ពុជា

អំឡុងឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧៩ វិស័យថាមពលអគ្គិសនីនៅក្នុងប្រទេសបានឆ្លងកាត់ព្រឹត្តិការណ៍ចំនួនពីរ ដែលទទួលរងគ្រោះថ្នាក់ដោយសារ សង្រ្គាមស៊ីវិល (ពីឆ្នាំ១៩៧១-១៩៧៥) និងមានភាពចលាចលជាប្រវត្តិសាស្រ្ត អំឡុងរបបខ្មែរក្រហម (ពីឆ្នាំ១៩៧៥-១៩៧៩)។ អំឡុងពេលនោះ មធ្យោបាយនៃការផលិត ការបញ្ជូន និងការចែកចាយគ្រប់ប្រភេទទាំងអស់ជួបការខ្វះខាតយ៉ាងខ្លាំង ហើយនឹងត្រូវបានបំផ្លាញធ្ងន់ធ្ងរ ក្នុងរបបប្រល័យពូជសាសន៍ មិនត្រឹមតែនៅរាជធានីភ្នំពេញទេ ប៉ុន្តែថែមទាំងនៅតំបន់ដទៃៗទៀតផងដែរ។

នៅឆ្នាំ១៩៧៩ អគ្គិសនីកម្ពុជាត្រូវបានរៀបចំបង្កើតឡើងវិញ ដោយរចនាសម្ព័ន្ធរដ្ឋបាលដំបូងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងឧស្សាហកមុ្ម (សេចក្តីសម្រេចកំណត់លេខ ១០៥/៨០ កប. ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩៨០ របស់ក្រុមប្រឹក្សាប្រជាជនបដិវត្តកម្ពុជា)។

កែប្រែចុងក្រោយ ៖ ១៧ មេសា ២០២១