កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋរស់នៅតំបន់ព្រំដែននៃ ឃុំថ្មដា ស្រុកវាលវែង បានទទួលផ្គត់ផ្គង់អគ្គិសនីបន្ថែមមួយប្រភពទៀតពីក្រុងខេមរភូមិន្ទ ក្នុងខេត្តកោះកុង តាមរយៈការភ្ជាប់ជាបណ្តោះអាសន្ននូវបណ្តាញតង់ស្យុងមធ្យម ២២ គីឡូវ៉ុល លើខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ២៣០ គីឡូវ៉ុល និង ១១៥ គីឡូវ៉ុល យកទៅប្រើប្រាស់នៅការដ្ឋានសាងសង់វារីអគ្គិសនីស្ទឹងមេទឹក។ ចាប់ពីពេលនេះតទៅ បញ្ហាចម្បងនៃការខ្វះខាតអគ្គិសនីនៅតំបន់នោះនឹងដោះស្រាយបាន ហើយអគ្គិសនីកម្ពុជានឹងបន្តសាងសង់អនុស្ថានីយមួយទៀតនៅពេលវារីអគ្គិសនីដាក់ឱ្យដំណើរការឆ្នាំ២០២៧ ដើម្បីផ្គត់ផ្គង់អគ្គិសនីឱ្យបានគ្រប់គ្រាន់តាមតម្រូវការជាអចិន្ត្រៃយ៍ ចូលរួមជួយអភិវឌ្ឍតំបន់ជាយដែននេះឱ្យកាន់តែរីកចំរើនតាមការអនុម័តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។