ដើម្បីបន្តប្រពៃណីចុះសួរសុខទុក្ខ និងជួយឧបត្ថម្ភអង្គភាពសម្ព័ន្ធមេត្រីភាពរវាងអគ្គិសនីកម្ពុជា អាជ្ញាធរអគ្គិសនីកម្ពុជា និងកងពលតូចអន្តរាគមន៍លេខ១៤ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងឯកឧត្តមប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានដឹកនាំប្រតិភូចុះសាកសួរសុខទុក្ខកងពលតូចអន្តរាគមន៍លេខ១៤ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០