សាកសួរសុខទុក្ខកងពល
ដោយ : ន.បច្ចេកវិទ្យាព័ត៌មាន
ដើម្បីបន្តប្រពៃណីចុះសួរសុខទុក្ខ និងជួយឧបត្ថម្ភអង្គភាពសម្ព័ន្ធមេត្រីភាពរវាងអគ្គិសនីកម្ពុជា អាជ្ញាធរអគ្គិសនីកម្ពុជា និងកងពលតូចអន្តរាគមន៍លេខ១៤ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា បានចុះសួរសុខទុក្ខកងពលតូចអន្តរាគមន៍លេខ១៤ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២។ ក្នុងឱកាសដ៏ពិសេសនេះ ឯកឧត្តម កែវ រតនៈ បានពាំនាំយកនូវការសួរសុខទុក្ខ ការនឹករលឹកដ៏ជ្រាលជ្រៅ ពរជ័យសព្វសាធុការ និងការថ្លែងអំណរគុណពីសំណាក់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះនាយទាហាន និងពលទាហាន ទាំងអស់ដែលបានការពារទឹកដីជាទីស្រលាញ់របស់យើងបានយ៉ាងខ្ជាប់ខ្ជួន។ ឯកឧត្តម កែវ រតនៈ ក៏បាននាំយកនូវអំណោយសម្ភារឧបភោគបរិភោគ និងឧបត្ថម្ភថវិការដល់កងទ័ពក្នុងនាម សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត ជាទីគោរពដ៏ខ្ពង់ខ្ពស់។