close
chat
phone
help_outline

ថ្នាក់ដឹកនាំអគ្គិសនីកម្ពុជា បានដឹកនាំប្រតិភូ ចុះសាកសួរសុខទុក្ខ កងពលតូចថ្មើរជើងលេខ៤២ និងកងនគរបាល វរសេនាតូចលេខ ៧០២

ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២៣

ដើម្បីបន្តប្រពៃណីចុះសួរសុខទុក្ខ និងជួយឧបត្ថម្ភអង្គភាពសម្ព័ន្ធមេត្រីភាពរវាងអគ្គិសនីកម្ពុជា ជាមួយកងពលតូចថ្មើរជើង លេខ៤២ និងកងនគរបាលវរសេនាតូចលេខ៧០២ ឯកឧត្ដម កែវ រតនៈ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី បានចុះសួរសុខទុក្ខកងពលតូចថ្មើរជើងលេខ៤២ និងកងនគរបាលវរសេនាតូច លេខ៧០២ កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៣។​ ក្នុងឱកាសដ៏ពិសេសនេះ ឯកឧត្តម កែវ រតនៈ បានពាំនាំ យកនូវការសួរសុខទុក្ខ ការនឹករលឹកដ៏ជ្រាលជ្រៅ ពរជ័យសព្វសាធុការ និងការថ្លែងអំណរគុណពីសំណាក់ សម្តេចតេជោនាយករដ្ឋមន្តី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះនាយទាហាន ពលទាហាន នាយ នគរបាល និងពលនគរបាលទាំងអស់ដែលបានការពារ ទឹកដីជាទីស្រលាញ់របស់យើងបានយ៉ាងខ្ជាប់ខ្ជួន។ ឯកឧត្តម កែវ រតនៈ ក៏បាននាំយកនូវអំណោយសម្ភារឧបភោគបរិភោគ និងឧបត្ថម្ភថវិការដល់កងទ័ពក្នុង នាម សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាទីគោរពដ៏ខ្ពង់ខ្ពស់។