close
chat
phone
help_outline

ថ្នាក់ដឹកនាំអគ្គិសនីកម្ពុជាបានដឹកនាំប្រតិភូ ចុះសាកសួរសុខទុក្ខ កងពលតូចអន្តរាគមន៍លេខ១៤

ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២៣

ដើម្បីបន្តប្រពៃណីចុះសួរសុខទុក្ខ និងជួយឧបត្ថម្ភអង្គភាពសម្ព័ន្ធមេត្រីភាពរវាងអគ្គិសនីកម្ពុជា អាជ្ញាធរអគ្គិសនីកម្ពុជា និងកងពលតូចអន្តរាគមន៍លេខ១៤ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្រ្តី និងឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានចុះសួរសុខទុក្ខកងពលតូច អន្តរាគមន៍លេខ១៤ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣។ ក្នុងឱកាសដ៏ពិសេសនេះ ឯកឧត្ដម កែវ រតនៈ បានពាំនាំយកនូវការសួរសុខទុក្ខ ការនឹករលឹកដ៏ជ្រាលជ្រៅ ពរជ័យសព្វសាធុការ និងការថ្លែងអំណរគុណពីសំណាក់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះនាយទាហាន និងពលទាហាន ទាំងអស់ដែលបានការពារទឹកដីជាទីស្រលាញ់របស់យើងបានយ៉ាងខ្ជាប់ខ្ជួន។ ឯកឧត្តម កែវ រតនៈ ក៏បាននាំយកនូវអំណោយសម្ភារឧបភោគបរិភោគ និងឧបត្ថម្ភថវិការដល់កងទ័ពក្នុងនាម សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាទីគោរពដ៏ខ្ពង់ខ្ពស់។