close
chat
phone
help_outline

ថ្នាក់ដឹកនាំអគ្គិសនីកម្ពុជាបានដឹកនាំប្រតិភូ ចុះសាកសួរសុខទុក្ខ វរសេនាតូចលេខ១

ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២៣

ដើម្បីបន្តប្រពៃណីចុះសួរសុខទុក្ខ និងជួយឧបត្ថម្ភអង្គភាពសម្ព័ន្ធមេត្រីភាពរវាងអគ្គិសនីកម្ពុជា ជាមួយវរសេនាតូចលេខ១ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានចុះសួរសុខទុក្ខវរ សេនាតូចលេខ១ កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងឱកាសដ៏ពិសេសនេះ ឯកឧត្តម កែវ រតនៈ បានពាំនាំយកនូវការសួរសុខទុក្ខ ការនឹករលឹកដ៏ជ្រាលជ្រៅ ពរជ័យសព្វសាធុការ និងការថ្លែងអំណរគុណ ពីសំណាក់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះនាយទាហាន និងពល ទាហាន ទាំងអស់ដែលបានការពារទឹកដីជាទីស្រលាញ់របស់យើងបានយ៉ាងខ្ជាប់ខ្ជួន។ ឯកឧត្តម កែវ រតនៈ ក៏ បាននាំយកនូវអំណោយសម្ភារឧបភោគបរិភោគ និងឧបត្ថម្ភថវិការដល់កងទ័ពក្នុងនាម សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាទីគោរពដ៏ខ្ពង់ខ្ពស់។