close
chat
phone
help_outline

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២០:៤៥នាទីយប់ អគ្គិសនីកម្ពុជា សូមធ្វើការ ផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី បណ្តោះអាសន្ននៅបន្ទប់ភ្លើងលេខ237-F4

ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង២០:៤៥នាទីយប់ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើងលេខបន្ទប់ភ្លើងលេខ237-F4 ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការជួសជុលខ្សែបណ្តាញតង់ស្យុងទាប(LV) ដែលបានឆេះរាលដាលចេញពីប្រអប់ប៊តខ្សែអ៊ិនធឺណិត ដែលមានទីតាំងស្ថិតនៅ៖ សង្កាត់វឌ្ឍនៈភាព ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ក្រុមការងារបច្ចេកទេសបានធ្វើការជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ០០:២២នាទីយប់រំលងអធ្រាត្រ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ។ សូមអរគុណ